សមិទ្ធផលផ្លូវជាតិលេខ ១១ ការរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលស្ថិតនៅក្នុងខេត្តព្រៃវែង និងមួយផ្នែកមកពីខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ យើងរួមគ្នាដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ១១ នៅក្នុងខេត្តព្រៃវែងមួយផ្នែក និងមួយផ្នែកទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ សុំទោស ពីដើមមានតែម្ខាង។ ឥឡូវទៅជាត្បូងឃ្មុំ។ ពីដើមគឺខេត្តកំពង់ចាម។ ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅថ្ងៃនេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនឡើងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះ ក៏បានបង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ឯកឧត្តម វ៉ាង វិនធាន ក៏បានបញ្ជាក់អំពីចំណុចទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់នេះផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកចិត្តទុកដាក់ទៅលើបញ្ហាផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវនេះក៏ច្រើនដង។ ផ្លូវជាតិលេខ ១១ តភ្ជាប់អ្នកលឿងនិងព្រៃវែងក្រុងផង ខេត្តដទៃផង និងទប់ទល់ទឹកជំនន់ផង ខ្ញុំសុំបញ្ជាក់បន្ដិច(អំពី) ប្រវតិ្តចាប់ផ្ដើមរបស់យើង។ យើងបានឃើញអំពីស្ថានភាពលំបាកលើផ្លូវជាតិលេខ ១១ នេះ តាំងពីឆ្នាំ ២០០០ … Continue reading ដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ១១ តភ្ជាប់រវាងខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed